The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា​លើក​ទី​ ៧៤ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ

ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា​លើក​ទី​ ៧៤ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ

ពិធី​អបអរសាទរ​ខួប​លើក​ទី​ ៧៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌា​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៥ ខែសីហា​។ ពិធី​នេះ​ត្រូវបាន​ចាប់ផ្តើម​ដោយ​ការលើក​ទង់ជាតិ​របស់​ប្រទេស​ឥណ្ឌា​ពី​សំណាក់​លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ភ្ញៀវកិត្តិយស និង​ជនជាតិ​ឥណ្ឌា​មកពី​សហគមន៍​ឥណ្ឌា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រមាណ​​ ១៥០ ​នាក់​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​ដោយសារ​តែ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។ កម្មវិធី​នេះ​ក៏មាន​ការសម្តែង​វប្បធម៌​ដោយ​កុមារ​មកពី​សហគមន៍​ឥណ្ឌា​ផង​ដែរ​៕ រូបថត ស្ថានទូត​ឥណ្ឌា