ក្រុមហ៊ុន OPPO បានពញាក់អារម្មណ៍អតិថិជន និងអ្នកគាំទ្រខ្លួនតាមរយៈការដាក់សម្ពោធ ស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 លើអនឡាញដំបូងគេបង្អស់នៅកម្ពុជាកាលពីយប់ថ្ងៃទី 24 មីនា 2020 ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព។ ស្មាតហ្វូនស៊េរីថ្មីគឺ OPPO Reno3 លើកនេះពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះវាមាន កាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវទាំងថ្ងៃទាំងយប់ ទំហំធំមហិមាររហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra Night Selfie និងស្គេនមុខដោះសោររហ័ស ប៉ុន្តែសុវត្ថិភាពបំផុត។
ផ្នែកខាងក្រោយ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4 គ្រាប់ដែលកាមេរ៉ាទី 1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី 2 មានទំហំ 48MP ជាកាមេរ៉ាមេបំពាក់នូវសិនស័រ Sony IMX586 ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយ និងសម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។
ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំងអោយកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរស័ព្ទតម្លៃខ្ពស់។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។
OPPO Reno3 បំពាក់មកជាមួយបន្ទះឈីបខ្លាំង MediaTekHelio P90 មាន CPU 8 គ្រាប់រត់ក្នុងល្បឿន 2.2GHz, ប្រតិបត្តិការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 មានរ៉េម 8GB មុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំថាមពលថ្ម 4025mAh អមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន 2 និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកែសម្រួលវីដេអូ Soloop ជំជាន់ 2.0 និង មុខងារ Multi-User ទូរស័ព្ទមួយ ជាមួយគណនី 5។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍អាចធ្វើការកក់ទុកមុនបាននូវស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 មានពីរពណ៌គឺ ពណ៌ខ្មៅបែកខៀវ (Midnight Black) និង ពណ៌គុជស (Sky White) តាមរយៈ Link អនឡាញដែលម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសបង្ហោះលើទំព័រហ្វេសប៊ុកចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០១ មេសា ២០២០ ក្នុងតម្លៃត្រឹមតែ $359 នឹងទទួលបានកាតាបស្ពាយ OPPO ដ៏ស្រស់ស្អាត Power Bank 10000 mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងកញ្ចប់អ៊ីនធឺណែតធំហ្ម៎ងចំនួន ១២ សប្តាហ៍៕