លោកញ៉ែម តារា អាយុ ៤៩ ឆ្នាំ កំពុងបេះផ្លែទុរេន នៅក្នុងចម្ការរបស់លោកនៅក្បែររមណីយដ្ឋានទឹកឈូ ក្នុងស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃសៅរ៍។ ទុរេនកំពត ក្នុងមួយគីឡូក្រាមមានតម្លៃប្រមាណ ២ ម៉ឺនរៀល គឺថ្លៃជាងទុរេននៅតាមបណ្តាខេត្តផ្សេងទៀតនិងទុរេននាំចូលពីបរទេស ដោយសារតែទុរេនដែលដាំនៅខេត្តកំពត មានរសជាតិឆ្ងុយឆ្ងាញ់ និងក្លិនក្រអូបលើសគេ។ យ៉ាងណាក្តីនាពេលបច្ចុប្បន្ន អាជីវករមួយចំនួន តែងតែយកទុរេននាំចូលពីថៃ ឬពីវៀតណាមបន្លំធ្វើជាទុរេនកំពតក៏មានដែរ ដោយសារតែអ្នកទិញពេញនិយមទុរេនកំពត។ រូបថត មិនា