ហ្គេមទូរសព្ទដៃឥឡូវពិតជាពេញនិយមណាស់សម្រាប់យុវវ័យភាគច្រើន ដែលលេងសម្រាប់ការកម្សាន្ត មិនថាហ្គេម PUBGឬ MLBB សុទ្ធតែមានការប្រកួតប្រជែងខ្លាំង។ ក្នុងការលេងហ្គេមទឹកដៃបច្ចេកទេសរបស់អ្នកលេងគឺសំខាន់ ទោះជាយ៉ាងណាក៏ដោយ កម្លាំងម៉ាស៊ីនទូរស័ព្ទពិតជាមានសារៈសំខាន់ណាស់ ដូច្នេះទូរស័ព្ទដែលមានកម្លាំងម៉ាស៊ីនខ្លាំង ពិតជាអាចឱ្យអ្នកលេងរបស់យើងងាយស្រួលទទួលបានជ័យជម្នះ។
realme ដែលជាម៉ាកស្មាតហ្វូនមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកបានបញ្ចេញ realme 7 ដែលធ្វើឲ្យយុវវ័យទទួលបាន ការថតរូបច្បាស់ ការសាកថ្មលឿន និងកម្លាំងម៉ាស៊ីនខ្លាំងសម្រាប់ការលេងហ្គេម។ realme 7 គឺជាទូរសព្ទដំបូងគេបង្អស់ដែលបានបំពាក់បន្ទះឈីបខ្លាំងHelio G95 ជាមួយអេក្រង់រលូនល្បឿន 90Hz សម្រាប់ការលេងហ្គេមកាន់តែរលូន ហើយក៏មាន ការសាកថ្មលឿន Dart 30W ថាមពលថ្មធំ 5000mAh។ មិនតែប៉ុណ្ណោះ realme 7 ក៏ទទួលបានវិញ្ញាបណ្ណបត្រគុណភាព និងការជឿទុកចិត្តពីស្ថាប័ន TüVRheinland របស់ប្រទេស អាឡឺម៉ង់។
ស្របពេលជាមួយគ្នានេះដែរ realme គឺជាក្រុមហ៊ុននាំមុខភាពពេញនិយមផ្នែកបច្ចេកវិទ្យា បានបំពាក់ កាមេរ៉ា Sony 64MP បួនគ្រាប់ទៅលើ realme 7 ដែលមានតម្លៃមិនដល់ 300$ នោះ វាធ្វើឲ្យ realme 7ក្លាយជាទូរសព្ទមួយដែលខ្លាំងគ្រប់លក្ខណៈស្របទៅតាមគោលគំនិត “Dare to leap” ហ៊ានឆ្ពោះទៅមុខ។
បើនិយាយពីអេក្រង់វិញ realme7 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ៦.៥ អ៊ីញកម្រិត FHD+ ល្បឿនអេក្រង់ ៩០90Hz ដែលលាតសណ្ធឹង ៩០.៥% នៃតួខ្លួនទាំងមូល ធ្វើឱ្យ realme7 ក្លាយជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកលេងហ្គេម។
realme 7 ត្រូវបាន MLBB ជ្រើសរើសសម្រាប់ការប្រកួត MLBB City Tournament វានឹងផ្លាស់ប្តូរបទពិសោធន៍នៃការលេងហ្គេមរបស់កីឡាករ។ សម្រាប់ការកម្មង់ទុកមុន realme7 Series ពីថ្ងៃនេះដល់ថ្ងៃទី 08 ហើយទទួលបានទូរសព្ទនៅថ្ងៃទី 09 ចំពោះ realme7 Pro មាន 8GB RAM +128GB ROM តម្លៃ 369$ និងទទួលបានកាដូរបន្ថែមដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍)។ realme7 មាន 8GB RAM +128GB ROM តម្លៃ 289$ និងទទួលបានកាដូរបន្ថែមដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍)៕