ក្នុងឱកាសទិវាកុមារអន្ដរជាតិ ធនាគារកម្ពុជាសាធារណៈ សាខាប៉ោយប៉ែត បានប្រារព្ធកម្មវិធីប្រកួត “ផ្គុំរូបភាព កម្ពុប្រាយស្ដារ” សម្រាប់កុមារប្រមាណ ២០០ នាក់នៅក្នុងបរិវេណរបស់ធនាគារកាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៩។
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើដើម្បីបណ្ដុះផ្នត់គំនិតទម្លាប់សន្សំប្រាក់ពីកុមារភាពតាមរយៈការបើក “គណនីសន្សំកុមារ កម្ពុប្រាយស្ដារ” នៅធនាគារកម្ពុជាសាធារណៈ និងដើម្បីអប់រំកុមារឱ្យស្រឡាញ់ និងប្រើប្រាស់ប្រាក់រៀលក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ៕ រូបថត សហការី