មូលនិធិមេយប៊ែង បានផ្តល់រង្វាន់ដល់សិស្ស និងគ្រូបង្រៀនដែលបានបង្ហាញពីការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា នាយិកាប្រតិបត្តិនៃធនាគារ មេយប៊ែង Dato ''Mohd Hanif Suad និងឥស្សរជនកម្ពុជាជាច្រើនរូបទៀតបានចូលរួមនៅក្នុងពិធីប្រកាសពានរង្វាន់ «សាលាល្អបំផុត» ពានរង្វាន់ «អ្នកអប់រំល្អបំផុត» និងពានរង្វាន់ «សិស្សឆ្នើម» តាមរយៈកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ Cashville Kidz កាលពីថ្ងៃទី ១៦ ខែមករា៕ រូបថត ហេង ជីវ័ន