The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ ហត្ថា ប្រកាស​គម្រោង​អគារ​ការិយាល័យ​កណ្តាល​ថ្មី

ធនាគារ ហត្ថា ប្រកាស​គម្រោង​អគារ​ការិយាល័យ​កណ្តាល​ថ្មី

ធនាគារ ហត្ថា បានប្រកាស​ពី​គម្រោង​សាងសង់​អគារ​ការិយាល័យ​កណ្តាល​ថ្មី​ដ៏ធំ​ស្កឹមស្កៃ និង​ដ៏ទំនើប ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ដែលមាន​សម្ទុះ​ខ្លាំង​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។ ផែនការ​សាងសង់​អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ​ត្រូវ​បានប្រកាស​ជា​សាធារណៈ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​អគារ​ការិយាល័យ​កណ្តាល​ថ្មី​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន ស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន កាលពី​ថ្ងៃ ទី​ ២៧ ខែមករា ឆ្នាំ​ ២០២០ កន្លងទៅ​។ គម្រោង​សាងសង់​អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ​មាន​ទំហំ​សំណង់​សរុប​ប្រមាណ​ជាង ៤០០០០ ម៉ែត្រក្រឡា និង​មាន​កម្ពស់ ២២ ​ជាន់​ដែល​ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ​ជិត ១៥០០០ ម៉ែត្រក្រឡា​តាម​បណ្តោយ​មហាវិថី​សម្តេច​តេជោសែន (​ឬ​ផ្លូវ​ ៦០ ​ម៉ែត្រ​)​។ គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ ធនាគារ ហត្ថា មាន​ការិយាល័យ​សរុប​ចំនួន ១៧៧ និង​បណ្តាញ​អេធីអឹម​ចំនួន ១៣៧ នៅ​ទូទាំងប្រទេស​៕ រូបថត សហការី