ធនាគារប្រៃសណីយ៍កម្ពុជា ក.អ (CPBank) បានបើកសាខាទី ៥៣ របស់ខ្លួន នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីថ្ងៃចន្ទកន្លងទៅ។ សាខានេះ អតិថិជនអាចប្រើប្រាស់នូវគណនីបញ្ញើសន្សំ គណនីចរន្ត គណនីបញ្ញើសន្សំមានកាលកំណត់ គណនីសន្សំដើម្បីអនាគតបុត្រធីតា ឬសន្សំដើម្បីអនាគតដ៏ល្អប្រសើរ។ ជាមួយនឹងសាខាថ្មីនេះបច្ចុប្បន្នធនាគារ CPBank បម្រើសេវាធនាគារដល់អតិថិជនរបស់ខ្លួនជិត ៩០ ០០០ នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕