នីវៀ មេន (NIVEA) បានរៀបចំកម្មវិធីជួបជុំទស្សនាភាពយន្តខ្នាតធំក្រោមគោលគំនិត NIVEA MEN MOVIE NIGHT OUT នៅរោងភាពយន្ត Major Cineplex by Cellcard ក្នុងផ្សារទំនើប អ៊ីអនកាលពីថ្ងៃទី ២៤ មេសា ២០១៥ កន្លងទៅនេះ។ ក្នុងកម្មវិធីនេះ នីវៀ មេន បានផ្តល់ឱកាសឲ្យអ្នកគាំទ្រថតរូបបង្ហាញពីភាពជឿជាក់របស់ខ្លួនជាមួយផលិតផល នីវៀមេន រួចបង្ហោះចូលក្នុងទំព័រហ្វេសប៊ុក NIVEA MEN MOVIE NIGHT OUT ឲ្យស្របទៅតាមលក្ខខណ្ឌដែលក្រុមការងារបានកំណត់ ដើម្បីឈ្នះរង្វាន់ផលិតផលថែរក្សាស្បែកមុខមួយឈុត និងអាវយឺតនីវៀដ៏ស្រស់ស្អាតមួយ៕ រូបថត ស៊ូ វុទ្ធី