The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុគ្គលិក​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ អបអរសាទរ​ខួប​លើក​ទី​ ២៨ ​ឆ្នាំ​របស់​ខ្លួន

បុគ្គលិក​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ អបអរសាទរ​ខួប​លើក​ទី​ ២៨ ​ឆ្នាំ​របស់​ខ្លួន

បុគ្គលិក​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ជិត​ ១០០ ​នាក់​ បាន​ជួបជុំ​គ្នា​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ២៨ ​នៃ​ការបង្កើត​កាសែត​ភ្នំពេញ ប៉ុស្តិ៍​គិត​ត្រឹម​ថ្ងៃទី​ ១០ ខែ​កក្កដា​កន្លង​ទៅ​។ នៅក្នុង​ពិធី​អបអរសាទរ​នេះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​បាន​ទៅ​វត្តភ្នំ​ធនមន្ត និង​វត្ត​ស្អាងភ្នំ ដើម្បី​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​គង់ចាំ​ព្រះវស្សា​។ បន្ទាប់មក ថ្នាក់ដឹកនាំ និង​បុគ្គលិក​បាន​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅផ្ទះ​គ្រួសារ​របស់​លោក លី តៃសេង ដែល​ជា​អគ្គនាយក និង​ចាងហ្វាង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ។ នៅ​ថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ​ភាពរីករាយ​នោះ បុគ្គលិក និង​ភ្ញៀវ​ក៏បាន​ភ្លក្ស​រសជាតិ​ផ្លែឈើ​ធម្មជាតិ​ដែល​មាន​ដាំដុះ​នៅក្នុង​បរិវេណ​ដីឡូត៍​នៃ​គេហដ្ឋាន​របស់​គ្រួសារ​លោក លី តៃសេង ផ្ទាល់​ក្នុង​នោះ​មាន​ដូចជា ផ្លែមៀន ផ្លែ​ត្របែក ផ្លែ​ចេក ក្រូច និង​ផ្លែឈើ​ជាច្រើន​ទៀត​។ នៅ​ជិត​បញ្ចប់​នៃ​កម្មវិធី​ដ៏រីករាយ​នោះ លោក លី តៃសេង ត្រូវ​បាន​ប្រគល់​បណ្ណ​ថ្លែង​អំណរគុណ​ដែលមាន​ចុះហត្ថលេខា​ពី​បុគ្គលិក​ដើម្បី​ទុកជា​អនុស្សាវរីយ៍ និង​បង្ហាញ​ពី​សមានចិត្ត ភក្ដី ចំពោះ​លោក លី តៃសេង ដែល​ជា​ចាងហ្វាង និង​អគ្គនាយក​ដ៏ល្អ​សម្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​បច្ចុប្បន្ន​៕ រូបថត ហ៊ាន រង្សី