កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅបុគ្គលិក និងគ្រួសារបុគ្គលិករបស់ក្រុមហ៊ុន DHL ប្រមាណ ២៦ នាក់បានចូលរួមបរិច្ចាគឈាមនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន DHL Express Cambodia។ ការបរិច្ចាគឈាមជាទៀងទាត់ពីអ្នកដែលមានសុខភាពល្អគ្រប់គ្រាន់គឺចាំបាច់ដើម្បីធានាថាឈាមដែលមានសុវត្ថិភាពអាចរកបាននៅពេលត្រូវការចាំបាច់។ ក្រុមហ៊ុន DHL តែងបានរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដើម្បីបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC)៕ រូបថតសហការី