The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុគ្គលិក​ធនាគារ ហ្វីលីព ចូលរួម​ក្នុង​កម្មវិធី Walk for A Smile - Angkor ដើម្បី​គាំទ្រ​ដល់​អង្គការ Smile Cambodia

បុគ្គលិក​ធនាគារ ហ្វីលីព ចូលរួម​ក្នុង​កម្មវិធី Walk for A Smile - Angkor ដើម្បី​គាំទ្រ​ដល់​អង្គការ Smile Cambodia

ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​អង្គការ Smile Cambodia ក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ​ឆ្នាំ​ ២០២០ បុគ្គលិក​ធនាគារ ហ្វីលីព បាន​ចូលរួម​ជាមួយ​អ្នកស្ម័គ្រចិត្ត​ជាតិ និង​អន្តរជាតិ​រាប់ពាន់នាក់​ក្នុង​ការរត់​ម៉ារ៉ាតុង​ដែលមាន​ចម្ងាយ​ ២០ ​គីឡូម៉ែត្រ​ជុំវិញ​រមណីយដ្ឋាន​អង្គរ​។ កម្មវិធី Walk for A Smile - Angkor ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​រៃអង្គាស​ថវិកា​ដើម្បី​គាំទ្រ​ដល់​ការវះកាត់ និង​ព្យាបាល​អ្នកជំងឺ​ដែល​ឆែបមាត់​ ឬ​ក្រអូមមាត់ និង​មាន​បញ្ហា​ទ្រង់ទ្រាយ​មុខ​ផ្សេងៗ​៕ រូបថត​សហការី