The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រកួត​គប់​ព្រួញ​ដើម្បី​អបអរ​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ខួប​លើក​ទី​ ៦៣ នៅ​ភោជនីយដ្ឋាន Me Mates

ប្រកួត​គប់​ព្រួញ​ដើម្បី​អបអរ​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ខួប​លើក​ទី​ ៦៣ នៅ​ភោជនីយដ្ឋាន Me Mates

ជនជាតិ​ម៉ាឡេស៊ី​ជាង​ ៨០ ​នាក់​បាន​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ខួប​លើក​ទី​ ៦៣ នៅ​ភោជនីយដ្ឋាន Me Mates ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣១ ខែ​សីហា​។ សមាជិក​នៃ​ក្រុម Crazy Darters ដែល​ភាគច្រើន​ជា​ជនជាតិ​ម៉ាឡេស៊ី សិង្ហបុរី រួម​នឹង​កម្ពុជា​បាន​រៀបចំ​ «​ការប្រកួតប្រជែង​គប់​ព្រួញ​» ដើម្បី​ប្រារព្ធ​ពិធី​នេះ​។ កីឡាករ​ជនជាតិ​ម៉ាឡេស៊ី​ឈ្មោះ Raj Vijayan បានឈ្នះ​ការប្រកួត និង​បាន​ទទួល​ពានរង្វាន់ Me Mates Challenge Trophy៕ រូបថត សហការី