The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រព័ន្ធ​រីធែលផេ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ

ប្រព័ន្ធ​រីធែលផេ​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ

កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២១ នៅឯ​ធនាគារជាតិ​នៃ​កម្ពុជា (​អគារ​សែនសុខ​) ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ និង​ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​ពិធី «​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​រីធែលផ‍េ​» ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា និង លោក នោ ហ្យន់ជូន (Rho HyunJun) ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (​កយកា) ប្រចាំ​នៅ​កម្ពុជា​។ ប្រព័ន្ធ​ទូទាត់​ថ្មី ឬ “​ប្រព័ន្ធ​រីធែលផ​” ត្រូវបាន​បង្កើតឡើង ក្រោម​ការផ្តល់​ជំនួយ​ឥតសំណង​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​កយកា-KOICA) គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏សំខាន់ ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ការផ្តល់​នូវ​ការទូទាត់​ប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព និង​ជា​ឧបករណ៍​ទូទាត់​ដោយ​រហ័ស សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម​៕ រូបថត សហការី