The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រារព្ធ​ខួប​ ១២ ​ឆ្នាំ​នៃ​សណ្ឋាគារ​អល់ម៉ុន និង​ភោជនីយដ្ឋាន យ៉ីសាង

ប្រារព្ធ​ខួប​ ១២ ​ឆ្នាំ​នៃ​សណ្ឋាគារ​អល់ម៉ុន និង​ភោជនីយដ្ឋាន យ៉ីសាង

សហគ្រិន និង​ជា​មេចុងភៅ​ដ៏ល្បីល្បាញ​លោក​ លូ ម៉េង ដែលជា​ស្ថាបនិក​សណ្ឋាគារ​អល់ម៉ុន និង​ភោជនីយដ្ឋាន យ៉ី សាង បាន​ប្រារព្ធ​ខួប​លើក​ទី​ ១២ ​ឆ្នាំ​នៃ​ម៉ាក​យីហោ​បដិសណ្ឋារកិច្ច​របស់​លោក​ដោយ​មាន​រៀបចំ​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​ក្រុមការងារ​ និង​អ្នកសារព័ត៌មាន​។ សណ្ឋាគារ​អល់ម៉ុន និង​ភោជនីយដ្ឋាន​ចិន យ៉ីសាង​ដំបូង​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ៨ ខែសីហា ឆ្នាំ​​ ២០០៨​។ បច្ចុប្បន្ន​ក្រុមហ៊ុន​អល់ម៉ុន មាន​ភោជនីយដ្ឋាន​ចំនួន​ ៩ និង​សណ្ឋាគារ​ចំនួន​ ២​។ ក្នុងនោះ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​ ១២ ​ឆ្នាំ ក្រុមហ៊ុន​អល់ម៉ុន​បាន​ផ្តល់ជូន​អាហារ​ពេល​រសៀល​ «​ឌីមសាំ​» ​ជាមួយ​នឹង​តម្លៃ​ពិសេស ដែល​អាច​ញុំា​ឥត​កំណត់​ចំនួន​ ២ ​ខែ​ពេញ​គឺ​ខែ​សីហា និង​កញ្ញា​៕ រូបថត នាង សុភាព