ប្រាសាក់គឺជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាដែលមានបុគ្គលិកជាង ៨០០០ នាក់កំពុងបម្រើការបានប្រកាសស្វាគមន៍គ្រប់អតីតបុគ្គលិកប្រាសាក់ទាំងអស់ដែលមានបំណងចូលបម្រើការងារនៅប្រាសាក់វិញដោយគ្រឹះស្ថានមួយនេះ រីករាយក្នុងការទទួលយកអតីតបុគ្គលិកទាំងអស់មកចូលរួមបម្រើការជាមួយនឹងមហាគ្រួសារប្រាសាក់។
លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិករបស់ប្រាសាក់បានលើកឡើងថា «ប្រសិនបើលោក លោកស្រី អ្នកនាងកញ្ញា ដែលធ្លាប់បម្រើការងារនៅប្រាសាក់ ហើយមានបំណងចង់ចូលបម្រើការងារជាមួយប្រាសាក់វិញ អាចវិលត្រឡប់មកបម្រើការងារនៅប្រាសាក់បានជាធម្មតា។ ថ្នាក់គ្រប់គ្រង និងបុគ្គលិក ប្រាសាក់ទាំងអស់សូមស្វាគមន៍យ៉ាងកក់ក្ដៅ និងរង់ចាំទទួលលោក លោកស្រីដែលជាអតីតបុគ្គលិកដែលចង់ចូលបម្រើការងារវិញដើម្បីរីកចម្រើនជាមួយគ្នា»៕ រូបថតសហការី