ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា Patrick Murphy បានចូលរួមអបអរពិធីបុណ្យថ្លែងអំណរគុណជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ខណៈសមាគមមួយនេះបានរៀបចំពិធីជួបជុំប្រចាំឆ្នាំរបស់ខ្លួននៅសណ្ឋាគារ Raffles Hotel Le Royal កាលពីរាត្រីថ្ងៃអង្គារកន្លងទៅ។ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក៏ជាភ្ញៀវកិត្តិយសនៅក្នុងពិធីនោះផងដែរ។
លោកឯកអគ្គរដ្ឋទូត Murphy បានថ្លែងសុន្ទរកថាស្វាគមន៍ និងលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់ AmCham ដែលបានជួយលើកកម្ពស់ធុរកិច្ច។ លោក Allen Dodgson Tan អតីតប្រធាន AmCham ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AmCham ផងដែរ ដោយលោកបានថ្លែងដោយមោទនភាពថា សមាគមមួយនេះកំពុងស្ថិតក្នុងជំហរដ៏រឹងមាំបំផុតមួយ៕ រូបថត Joe Curtin