កាលពីថ្ងៃសៅរ៍ ទី ៣១ ខែសីហា កន្លងទៅផ្ទះមេគង្គបានរៀបចំការប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជយលាភីដល់បេក្ខជនដែលបានចូលរួម និងបេក្ខជនជយលាភីក្នុងការប្រកួតប្រជែងវីដេអូគំនូរក្រោមប្រធានបទ ទេពកោសល្យខ្ញុំ រដូវកាលឆ្នាំ ២០១៩។ ក្នុងនោះបេក្ខជនដែលមិនបានទទួលជយលាភីក្នុងការប្រកួតប្រជែងវីដេអូគំនូរក៏ទទួលបានវិញ្ញាបនបត្រលើកទឹកចិត្តផងដែរ៕ រូបថតសហការី