The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះចៅ​អធិរាជ Naruhito

ពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះចៅ​អធិរាជ Naruhito

ស្ថានទូត​ជប៉ុន​នៅក្នុង​រាជធានី​ភ្នំពេញ​បានរៀបចំ​ពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះចៅ​អធិរាជ Naruhito ដោយ​កាលពី​ឆ្នាំ​ទៅ​ព្រះករុណា Naruhito បាន​ឡើង​គ្រង​រាជសម្បត្តិ ហើយ​សករាជ​អធិរាជ​ថ្មី​គឺ​សករាជ «Reiwa» ក៏​បាន​ចាប់ផ្តើម​។ នៅក្នុង​ពិធី​ដ៏អធិកអធម​នោះ​មាន​វត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និង​សមាជិក​សហគមន៍​ការទូត​ក៏ដូចជា​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​ចូលរួម​អបអរសាទរ​។

នៅក្នុង​ពិធី​ដ៏រីករាយ​នោះ​មាន​ពិធី​វាយ​ស្គរ​បែប​ប្រពៃណី​ជប៉ុន​ «bagami biraki» ក៏ដូចជា​មាន​អាហារ​ជប៉ុន​ដ៏ឈ្ងុយឆ្ងាញ់ ដែល​ញ៉ាំង​ឲ្យ​កម្មវិធី​នោះ​កាន់តែ​រីករាយ​ទ្វេ​ឡើង​។ នៅក្នុង​សុន្ទរកថា​របស់​ឯកអគ្គ​រាជទូត​ជប៉ុន Masahiro Mikami ឯកឧត្តម​បាន​បញ្ជាក់ថា ការប្រកួត​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក​ទីក្រុង​តូក្យូ​ ២០២០ នឹងត្រូវ​ប្រារព្ធ​ឡើង​នៅក្នុង​ខែ​កក្កដា និង​សីហា​ខាងមុខ​៕ រូបថត​សហការី