កាលពីថ្ងៃទី៣-៤ ខែមេសាកន្លងទៅនេះមានការដាក់តាំងបង្ហាញម្ហូបប្រមាណ ៧០ មុខផ្សេងៗគ្នាយកមកពីខេត្តក្រុងចំនួន ១៩ ដោយដាក់តាំងក្នុងពិព័រណ៍នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីស្វែងរកថវិកាសប្បុរសធម៌ផ្តល់អាហារជួយដល់កុមារក្រីក្រ ដែលរៀបចំដោយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។ ក្រៅពីនេះមានការសម្តែងតន្ត្រីពីសំណាក់ក្រុមសិល្បករ-សិល្បការិនីល្បីៗ ការសម្តែងបទចម្រៀងបុរាណនិងសម័យ របាំ និងការសម្តែងរបស់សិស្សានុសិស្សអង្គការ ហើយក៏មានការដាក់តាំងគោមខ្មែរដើម្បីបំភ្លឺពេលរាត្រីក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅដល់ភ្ញៀវបរទេសផងដែរ៕ រូបថត Tuy Engly