Soundskool បានបើកទ្វាររបស់ខ្លួនស្វាគមន៍សាធារណជនទូទៅនៅក្នុងខេត្តសៀមរាបដោយមានព្រឹត្តិការណ៍សម្ពោធដ៏ធំ។ ការបើកសម្ពោធមួយនោះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ២៤ ខែមីនា ដែលទទួលបានការចូលរួមពីក្រុមគ្រួសារ តន្ត្រីករ គ្រូបង្រៀន និងអ្នកដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមរៀនផ្នែកតន្ត្រី។
នៅក្នុងពិធីនោះដែរមានសកម្មភាពដ៏អស្ចារ្យជាច្រើនដូចជាការសួរសំណួរ និងចម្លើយអំពីការអប់រំផ្នែកតន្ត្រី និងសារៈសំខាន់របស់វានៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះក៏មានការសម្តែងតន្ត្រីពីគ្រូបង្រៀនរបស់សាលាផ្ទាល់ ហើយអ្វីដែលលើសពីនេះទៀតនោះគឺការផ្តល់ជូនការប្រកួតប្រជែងដើម្បីឈ្នះឧបករណ៍ជាច្រើនទៀត។
Soundskool គឺជាសាលាតន្ត្រី និងហាងលក់ឧបករណ៍តន្ត្រីដ៏ល្អឥតខ្ចោះមួយដែលផ្តល់ជូននូវស្តង់ដាតន្ត្រីអន្តរជាតិ និងវិញ្ញាបនបត្រអន្តរជាតិ (RockSchool) ។ ហាងលក់ឧបករណ៍តន្ត្រី សោនស្គូល បានលក់ដាច់ឧបករណ៍តន្ត្រីម៉ាកកំពូលល្បីៗជាច្រើនដូចជា Fender និង Roland ជាដើម។photo: supplied