ការប្រគល់រង្វាន់សម្រាប់ជយលាភីឈ្នះការប្រកួតចំណេះដឹងអំពីប្រាក់រៀល ក្នុងទិវាប្រាក់រៀលឆ្នាំ ២០១៩ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅការិយាល័យរបស់កាសែតភ្នំពេញ ប៉ុស្តិ៍។ ការឆ្លើយសំណួរទាក់ទងចំណេះដឹងអំពីប្រាក់រៀលត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជាបានប្រារព្ធខួបលើកទី ៣៩ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញកាលពីថ្ងៃទី ២៥ ខែមីនា នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី រាជធានីភ្នំពេញ។
លោកស្រី សុខ រ៉ាវី ប្រធានផ្នែកទីផ្សារ និងប្រធានម៉ាកយីហោរបស់ក្រុមហ៊ុន Cambodia Airways Co., Ltd និងលោកស្រី Dutchess Belgica ប្រធានផ្នែកទីផ្សារនៃសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញក៏មានវត្តមាននៅក្នុងពិធីប្រគល់រង្វាន់នេះដែរ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវ៉េ និងសណ្ឋាគារកាំបូឌីយ៉ាណាគឺជាអ្នកសហការឧបត្ថម្ភសម្រាប់ការប្រកួតប្រជែងនេះដែលបានទាក់ទាញអ្នកចូលរួមជាង ៣០៧៨ នាក់។ photo: Hong Menea