កាលពីថ្ងៃទី ២៦ ខែមេសាកន្លងទៅនេះធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បានបង្កើត Mobile Wallet ដែលមានឈ្មោះថា អ៊ីអនវ៉លឡេតខេមបូឌា (AEON Wallet Cambodia) ដែលមានមុខងារទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗជាប្រាក់រៀល តាមរយៈទូរស័ព្ទដៃដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ផ្ទាល់។ រាល់ការទូទាត់ទំនិញជាមួយអ៊ីអន វ៉លឡេត ខេមបូឌា ឥឡូវនេះចាប់ពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៨ អតិថិជនទាំងអស់ទូទាត់ត្រឹមតែ ៨០០០ រៀលនឹងទទួលបានការសន្សំពិន្ទុ ៨ ដងលើសពីថ្ងៃធម្មតាមានន័យថា រាល់ការទូទាត់ត្រឹមតែ ៨០០០ រៀលជាមួយ អ៊ីអន វលឡេត ខេមបូឌា នឹងទទួលបាន ៨ ពិន្ទុហើយចាប់ពី ២០០ ពិន្ទុឡើងអាចប្តូរជាសាច់ប្រាក់ត្រឡប់ចំនួន ៤០០០ រៀលទៅក្នុងគណនី អ៊ីអន វ៉លឡេត ខេមបូឌា របស់អ្នកភ្លាមៗ។ ដើម្បីទទួលបានអ៊ីអន វ៉លឡេត ខេមបូឌា (AEON Wallet Cambodia) មកប្រើប្រាស់សូមចូលទៅកាន់ play Store សម្រាប់ Android និង App Store សម្រាប់ IOS វាយពាក្យ AEON Wallet ។ សម្រាប់ការដាក់ប្រាក់ ឬដកប្រាក់លោកអ្នកអាចទៅកាន់បញ្ជរនានាដែលមានឡូហ្គោអ៊ីអន វ៉លឡេត ខេមបូឌា (AEON Wallet Cambodia) នៅក្នុងផ្សារទំនើបអ៊ីអនម៉ល ឬនៅតាមភ្នាក់ងារ ឬតាមសាខានានារបស់ធនាគារឯកទេសអ៊ីអន៕ រូបថត ហុង មិនា