The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ពិសោធន៍​ពាណិជ្ជកម្ម​នៅ​វិទ្យាស្ថាន​ខេមអេដ

ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ពិសោធន៍​ពាណិជ្ជកម្ម​នៅ​វិទ្យាស្ថាន​ខេមអេដ

ដោយ​មាន​ការសហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (Amcham) នៅ​ថ្ងៃទី​ ២០ ខែ​មករា ឆ្នាំ​ ២០២១ វិទ្យាស្ថាន​ខេមអេដ​បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ដើម្បី​បើក​ដំណើរការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ពិសោធន៍​ពាណិជ្ជកម្ម​សម្រាប់​និស្សិត​។ គោលបំណង​សំខាន់​នៃ​កិច្ចសហការ​ជាមួយ Amcham គឺ​ដើម្បី​គាំទ្រ​ដល់​គុណភាព​នៃ​ការស្រាវជ្រាវ​ និង​មជ្ឈមណ្ឌល​ពិសោធន៍​ពាណិជ្ជកម្ម​។ ការងារ​នេះ​ធ្វើ​ឡើង​ដោយមាន​ការលើកទឹកចិត្ត​ និង​សហប្រតិបត្តិការ​ពី​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ងី តាយី ដែលជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ពិសោធន៍​ពាណិជ្ជកម្ម​នៅ​វិទ្យាស្ថាន​ខេមអេដ ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​គាំទ្រ​សកម្មភាព​អប់រំ​ និង​ការរៀនសូត្រ​ដែល​ផ្អែកលើ​លទ្ធផល ដូចជា ការធ្វើ​កម្មសិក្សា ការងារ និង​ការណែនាំ​ពី​ការធ្វើការងារ ការធ្វើ​ពិសោធន៍​ការងារ ការផ្តួចផ្តើម​គំនិត​អាជីវកម្ម និង​ការស្រាវជ្រាវ​ជាដើម​។ ការធ្វើ​កម្មសិក្សា​ការងារ​ត្រូវ​បាន​ត្រួតពិនិត្យ និង​ដឹកនាំ​ដោយ​អ្នកគ្រប់គ្រង និង​អ្នក​ណែនាំ​ផ្ទាល់​របស់​និស្សិត ហើយ​ក៏​មាន​ការ​សម្របសម្រួល​ពី​នាយកដ្ឋាន​ផ្តល់​ការប្រឹក្សា​ និង​សេវាកម្ម​ការងារ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ខេមអេដ​ផងដែរ​៕ រូបថត សហការី