ពិធីអបអរសាទរខួបលើកទី ៤១ ឆ្នាំនៃទិវាជ័យជម្នះ ៧ មករាត្រូវបានប្រារព្ធធ្វើឡើងនៅឯបរិវេណមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី ៧ ខែមករា។ ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ មន្ត្រីទូត អង្គការក្រៅរដ្ឋាភិបាល និងអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជាង ៣ ម៉ឺននាក់រួមនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដើម្បីរំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕ រូបថត ហុង មិនា