The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពិធី​អបអរ​ទិវា​ឯករាជ្យ​ជាតិ​ សហរដ្ឋ​អាមេរិក ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Raffles

ពិធី​អបអរ​ទិវា​ឯករាជ្យ​ជាតិ​ សហរដ្ឋ​អាមេរិក ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Raffles

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​ និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ឯកឧត្តម​ W Patrick Murphy ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​បាន​រៀបចំ​ពិធី​អបអរ​ខួប​លើក​ទី​ ២៤៤ ​ឆ្នាំ​នៃ​ឯករាជ្យ និង​ខួប​លើក​ទី​ ៧០ ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ​Raffles Le Royal។ នៅ​ក្នុង​ពិធី​នោះ​ មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​វត្តមាន​របស់​ឯកអគ្គ​រដ្ឋទូត​និង​តំណាង​មកពី​ប្រទេស​ចំនួន​ ១៩ ​ផ្សេង​ទៀត ក៏​ដូចជា​សមាជិកសភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ផងដែរ។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត Murphy បាន​អបអរសាទរ​ចំពោះ​ការ​បង្កើត​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​មក​នេះ ​គិត​ចាប់​តាំង​ពី​ខែកក្កដា​ ឆ្នាំ​ ១៩៥០ មក គឺ​នៅ​ពេល​ដែល​ប្រេសិត​សហរដ្ឋអាមេរិក​លោក Donald R Heath ​បាន​ថ្វាយ​សារតាំង​ថ្វាយ​ព្រះករុណា ព្រះបាទ​នរោត្តម​ សីហនុ​ នៅ​ក្នុង​សណ្ឋាគារ​តែមួយ​ដែល​ប្រារព្ធ​ពិធី​នេះ គឺ​ ៣ ​ឆ្នាំ​ មុន​ពេល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​របស់ខ្លួន។ ​ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា៖ «ដូច​កាល​ពី​ ៧០ ​ឆ្នាំ​មុន​ដែរ ពេល​នេះ​ប្រជាជន​អាមេរិក​មាន​ការ​ប្តេជ្ញា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​សេចក្តីសុខ វិបុល​សុខ និង​ឯករាជ្យ ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា ​គឺ​ល្អ​សម្រាប់​តំបន់​ ពិភព​លោក ​និង​មិត្តភាព​យូរ​អង្វែង​របស់​យើង»៕ រូបថត សហការី