ពិព័រណ៍វិស័យសំណង់ និងអគារខ្នាតអន្តរជាតិដ៏ធំបំផុតនៅកម្ពុជា Cambuild''19 នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ។ ក្នុងនោះនឹងមានក្រុមហ៊ុនច្រើនជាង ៥០០ ក្រុមហ៊ុន និងម៉ាកសញ្ញាមកពី ២៨ ប្រទេស នឹងមកបង្ហាញផលិតផល សេវា និងដំណោះស្រាយដ៏ថ្មីបំផុតរបស់ពួកគេសម្រាប់ការអភិវឌ្ឍដល់វិស័យសំណង់៕ រូបថត ភ្នំពេញ ប៉ុស្តិ៍