ក្រុមការងារ The Idea បានសហការជាមួយសាកលវិទ្យាល័យ ពុទ្ធិសាស្ត្ររៀបចំឡើងនូវពិព័រណ៍ ពិព័រណ៍វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្របច្ចេកវិទ្យាដែលមានឈ្មោះថា Discovery Festival សម្រាប់សិស្សានុសិស្សដែលទើបតែនឹងបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ ដែលត្រៀមខ្លួនក្នុងការស្វែងរកជំនាញថ្នាក់មហាវិទ្យាល័យសម្រាប់អនាគតរបស់ពួកគេ។ កម្មវិធីពិព័រណ៍នេះដែរមានបង្ហាញពីជំនាញវិជ្ជាជីវៈ និងស្វែងយល់អំពីវគ្គសិក្សាផ្សេងៗ ដែលបានប្រព្រឹត្តឡើងតែមួយថ្ងៃគត់ នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញា កន្លងទៅនេះ វេលាម៉ោង១០ ព្រឹក រហូតដល់ម៉ោង៥ ល្ងាចនៅផ្សារទំនើប Exchange Square។ ពីព័រណ៍នេះរួមមានសកម្មភាពកម្សាន្តជាច្រើន ការបង្ហាញពីវិជ្ជាជីវៈ និងសារប្រយោជន៏របស់ជំនាញនីមួយៗដូចជា វេជ្ជសាស្ត្រ ទន្តសាស្ត្រ គិលានុបដ្ឋាក ឱសថសាស្ត្រ វិទ្យាសាស្ត្រព័ត៌មាន និងជំនាញជាច្រើនទៀតដោយមាន ការចង្អុលបង្ហាញពន្យល់ផ្ទាល់នៅក្នុងកម្មវិធីទាំងមូលដើម្បីឲ្យសិស្សានុសិស្សមានភាពងាយស្រួលក្នុងការស្វែងយល់និងជ្រើសរើសជំនាញដែលពួកគេពេញចិត្ត ហើយអ្វីដែលពិសេសទៀតនោះ គឺមានទាំងស្តង់លក់អាហារដ៏ឆ្ងាញ់ជាច្រើនផងដែរ៕ រូបថត សហការី