The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រឹត្តិការណ៍​ជិះកង់ និង​ម៉ូតូ 'Merdeka Ride' ​ដើម្បី​អបអរ​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ខួប​លើក​ទី​ ៦៣

ព្រឹត្តិការណ៍​ជិះកង់ និង​ម៉ូតូ 'Merdeka Ride' ​ដើម្បី​អបអរ​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ខួប​លើក​ទី​ ៦៣

ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំរាជធានី​ភ្នំពេញ​បានរៀបចំ​ព្រឹត្តិការណ៍​ជិះកង់​ និង​ម៉ូតូ​ “Merdeka Ride” ​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែ​សីហា​ដើម្បី​អបអរ​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​ខួប​លើក​ទី​ ៦៣ នៅ​ថ្ងៃ​បន្ទាប់​។ ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​មន្ត្រី​ស្ថានទូត បុគ្គលិក សមាជិក​គ្រួសារ​ និង​ជនជាតិ​ម៉ាឡេស៊ី​ដែល​រស់នៅ​កម្ពុជា នាំគ្នា​ជិះ​កង់ និង​ម៉ូតូ​ក្នុង​ចម្ងាយ​ផ្លូវ​ ២២ ​គីឡូម៉ែត្រ​។ ក្នុង​កម្មវិធី​នោះ​មាន​អ្នកចូលរួម​ចំនួន ៦៣ ​នាក់​តំណាង​ឱ្យ​និមិត្តរូប​ខួប​ ៦៣ ​ឆ្នាំ​នៃ​ឯករាជ្យ​ជាតិ​ម៉ាឡេស៊ី ក្នុង​នោះ​មាន​អ្នកជិះ​កង់​ចំនួន​ ៤៣ ​នាក់​ និង​អ្នកជិះ​ម៉ូតូ​ចំនួន​ ២០ ​នាក់ បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីប្រជុំជន ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល និង​បានធ្វើ​ដំណើរ​មក​កាន់​ទីតាំង​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ ឯកអគ្គរាជទូត​ម៉ាឡេស៊ី បាន​ថ្លែង​អំណរគុណ​ទៅ​អ្នកចូលរួម​ដែល​បាន​រួបរួមសាមគ្គី​គ្នា​ដោយ​មោទនភាព ស្មារតី​ស្នេហា​ជាតិ និង​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​ម៉ាឡេស៊ី ខណៈ​ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​ឱ្យមាន​ការរស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​ផង​ដែរ​៕ រូបថត ហ៊ាន រង្សី