The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភោជនីយដ្ឋាន យ៉ី សាង ចម្អិន​នំអន្សម​ចិន​ ដើម្បី​អបអរ​ពិធីបុណ្យ​សែន​បាក់ចាំង

ភោជនីយដ្ឋាន យ៉ី សាង ចម្អិន​នំអន្សម​ចិន​ ដើម្បី​អបអរ​ពិធីបុណ្យ​សែន​បាក់ចាំង

ភោជនីយដ្ឋាន​បម្រើ​អាហារ​ចិន​ដ៏ល្បីល្បាញ យ៉ី សាង ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Almond Hospitality Group កំពុង​បង្ហាញ​នូវ​នំអន្សម​ចិន​ដ៏ពិសេស ដែល​មាន​ទម្ងន់​រហូតដល់​ ១១ ​គីឡូក្រាម​ដើម្បី​អបអរ​ពិធីបុណ្យ​សែន​បាក់ចាំង ឬ​ហៅថា បុណ្យ​ទូកនាគ ឆ្នាំ​ ២០២០ ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​ ២៥ ខែ​មិថុនា ខាងមុខ​។ ក្នុង​អំឡុង​ពេល​ធ្វើ​បទបង្ហាញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​លោក លូ ម៉េង មេចុងភៅ​ដ៏ល្បីល្បាញ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Almond Hospitality Group បាន​មាន​ប្រសាសន៍​ថា នំអន្សម​នេះ​ត្រូវ​ចំណាយពេល​ប្រមាណ ៦ ​ថ្ងៃ​ដើម្បី​ធ្វើ ហើយ​ត្រូវ​ចម្អិន​ប្រហែល​ ២០ ​ម៉ោង​ទើប​ឆ្អិន​ដែល​អាច​ទទួលទាន​បាន​។ នំអន្សម​ដ៏ពិសេស​នេះ​ធ្វើ​ឡើង​ពី​សាច់មាន់​ប្រឡាក់​គ្រឿង​ ១ ​ទាំងមូល វេច​ជាមួយ​អង្ករដំណើប ផ្សិត គ្រាប់​ឈីស​ណាត់ ស៊ុតប្រៃ សាច់ជ្រូក​ ៣ ​ជាន់​ដោយ​វេចខ្ចប់​ជាមួយ​ស្លឹក​ឈូក ហើយ​នំ​ដ៏ឈ្ងុយឆ្ងាញ់​នេះ​គេ​អាច​ទទួល​ទាន​បាន​ចាប់ពី​ ២៥ ទៅ​ ២៧ ​នាក់​៕