The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភោជនីយដ្ឋាន Le Phnom 1929 ផ្តល់ជូន​នូវ​មុខម្ហូប​ដ៏ឈ្ងុយឆ្ងាញ់​ក្នុង​រាជធានី​ភ្នំពេញ

ភោជនីយដ្ឋាន Le Phnom 1929 ផ្តល់ជូន​នូវ​មុខម្ហូប​ដ៏ឈ្ងុយឆ្ងាញ់​ក្នុង​រាជធានី​ភ្នំពេញ

ភ្ញៀវ​ពិតជា​រីករាយ​យ៉ាងខ្លាំង​ជាមួយ​មុខម្ហូប​បែប​បារាំង​ដ៏មាន​ឱជារស​ជាប់ចិត្ត នៅឯ​កម្មវិធី Chef's Table ខណៈ​សណ្ឋាគារ Raffles Hotel Le Royal បាន​បង្ហាញ​នូវ​ភោជនីយដ្ឋាន​ដ៏ទំនើប​របស់ខ្លួន​ឈ្មោះ Le Phnom 1929 កាលពី​ល្ងាច​ថ្ងៃ​ពុធ​កន្លងទៅ​។ ភាពស្រស់​ឆើតឆាយ​នៃ​ភោជនីយដ្ឋាន Le Phnom 1929 មាន​រចនាប័ទ្ម​បែប​អ្នកទីក្រុង​ប៉ារីស​សម័យ​បុរាណ​បាន​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​មក​ទទួលយក​នូវ​ជម្រើស​អាហារ​បារាំង​បែប​បុរាណ​ដ៏​ឈ្ងុយឆ្ងាញ់ និង​មានតម្លៃ​សមរម្យ​។ ជាមួយ​ការរចនា​ដ៏ស្រស់ស្អាត​អម​ដោយ​បរិយាកាស​ដ៏មនោរម្យ ភោជនីយដ្ឋាន Le Phnom 1929 ត្រូវ​បាន​ដាក់ឈ្មោះ​តាម​ឆ្នាំ​ដែល​សណ្ឋាគារ Le Royal បាន​បើក​ដំណើរការ​ដំបូង ខណៈ​សណ្ឋាគារ​មួយ​នេះ​ក៏​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​យ៉ាងខ្លី​ថា Le Phnom ក្នុង​អំឡុង​ទសវត្សរ៍​ ១៩៧០ ផងដែរ​៕ រូបថត សហការី