The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ភ្នំពេញ​ប៉ុស្តិ៍​ និង​ក្រសួង​អប់រំ​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើក​ស្ទួយ​វិស័យ​អប់រំ

ភ្នំពេញ​ប៉ុស្តិ៍​ និង​ក្រសួង​អប់រំ​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើក​ស្ទួយ​វិស័យ​អប់រំ

កាសែត​ភ្នំពេញ ប៉ុស្តិ៍ និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជួបប្រជុំគ្នា​កាលពី​ថ្ងៃទី​ ១០ ខែសីហា ដើម្បី​ពិភាក្សា​អំពី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ដើមខែ​នេះ ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​។ កិច្ចប្រជុំ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផូស មេឌា ខូអិលធីឌី លោក James Ong និង​អ្នកនាំពាក្យ​ក្រសួង​អប់រំ ឯកឧត្តម​បណ្ឌិត រស់ សុវាចា​។ លោកស្រី សេង ហ្សានីន ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​កិច្ចការ​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​លោក លី តៃសេង ចាងហ្វាង និង​អគ្គនាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍​នៃ​ក្រុមហ៊ុន ផូស មេឌា ក៏មាន​វត្តមាន​នៅក្នុង​ពិធី​នោះដែរ​៕ រូបថត ក្រសួង​អប់រំ