The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ គុណភាព ឧបករណ៍ សម្ភារ បរិក្ខារ បង្ការ​ និង​ពន្លត់​អគ្គិភ័យ ​និង​វិទ្យាស្ថាន​ជាតិ សុវត្ថិភាព និង​ពន្លត់​អគ្គិភ័យ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ គុណភាព ឧបករណ៍ សម្ភារ បរិក្ខារ បង្ការ​ និង​ពន្លត់​អគ្គិភ័យ ​និង​វិទ្យាស្ថាន​ជាតិ សុវត្ថិភាព និង​ពន្លត់​អគ្គិភ័យ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ

មជ្ឈមណ្ឌល​ជាតិ​ត្រួតពិនិត្យ គុណភាព ឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និង​ពន្លត់​អគ្គិភ័យ (NICE) និង​វិទ្យាស្ថាន​ជាតិ សុវត្ថិភាព និង​ពន្លត់​អគ្គិភ័យ (NFAC) ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៧ ខែ​មករា នៅ​អគារ​លេខ​ ៨០ សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

មជ្ឈមណ្ឌល​ទាំង​ ២ ​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការណែនាំ និង​គ្រប់គ្រង​ដោយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រុមហ៊ុន ខេមបូឌាន ហ្វែរវីន អ៊ីនធើប្រាយ ខមភេនី លីមីធីត (CFE) គឺជា​ប្រតិបត្តិករ​។

ពិធី​នេះ​ទទួល​បាន​ការអញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព ឯកឧត្តម ឆាយ គឹមខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧកញ៉ា វ៉ាង គិត​មែន ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន CFE​។ ទន្ទឹមនឹងនេះ ក៏​មាន​ភ្ញៀវកិត្តិយស និង​មន្ត្រី​ប្រមាណ ១៥០ ​នាក់​មកពី​ក្រសួង​មហាផ្ទៃ​បាន​ចូលរួម​ក្នុង​ពិធី​ដ៏អធិកអធម​នេះ​ផងដែរ​៕ រូបថត ហេង ជីវ័ន