The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីបម៉ុង ២៧១ មេហ្គាលម៉ល បាន​ប្រកាស​ជា​ផ្លូវការ ឲ្យ​ដៃ​គូ​ពាណិជ្ជកម្ម និង អាជីវករ ចាប់​ផ្តើម​ដាក់​ពាក្យ​កក់​ជួល​យក​ទីតាំង​ ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ពី​ពេល​នេះ​តទៅ!

មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីបម៉ុង ២៧១ មេហ្គាលម៉ល បាន​ប្រកាស​ជា​ផ្លូវការ ឲ្យ​ដៃ​គូ​ពាណិជ្ជកម្ម និង អាជីវករ ចាប់​ផ្តើម​ដាក់​ពាក្យ​កក់​ជួល​យក​ទីតាំង​ ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ពី​ពេល​នេះ​តទៅ!

ក្រុមហ៊ុន ជីប ម៉ុង រីថែល ថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ២០២១ បាន​ប្រកាស​ជា​ផ្លូវការ បើក​ឱកាស​ឲ្យ​ដៃ​គូ​ពាណិជ្ជកម្ម ម្ចាស់​ម៉ាក​ផលិតផល​ល្បីៗ ភោជនីយដ្ឋាន ភេសជ្ជៈ សម្ភារ​ប្រើប្រាស់ និង​សេវា​កម្មកម្សាន្ត​ទាំង​ក្នុង​និង​ក្រៅស្រុ​ក ចាប់​ផ្តើម​ដាក់​ពាក្យ​ជួល​យក​ទីតាំង​ក្នុង​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ឲ្យ​បាន​មុន​ផ្សារ​ទំនើប​ដ៏​ធំ​នេះ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២២ ខាង​មុខ​នេះ ខណៈ​ពេល​ដែល​ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ​និង​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ខែ​មិថុនា ក្នុង​ឆ្នាំ ២០២១។

លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​៖ «ទីតាំង​ផ្សារ​ទំនើប ២៧១ មេហ្គាម៉ល មាន​សក្តានុពល​ខ្លាំង​សម្រាប់​ពង្រីក​អាជីវកម្ម​បែប​ទំនើប ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​ជិត​ ៣ លាន​នាក់ ក៏​ដូចជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ជុំវិញ​ទីតាំង​មួយ​នេះ​ផងដែរ ខណៈ​ពេល​ដែល​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​តំបន់​កាន់​តែ​ប្រសើរ​ឡើង​ជា​ប្រចាំ»។

លោក​បន្ត​ថា បើ​ពិនិត្យ​មើល​ទៅ​លើ​ភូមិសាស្រ្ត និង គម្រោង​អភិវឌ្ឍន៍​របស់​សាលារាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ផ្សេងៗ ដែល​រាប់​បញ្ចូល​ទាំង ជីប ម៉ុងលែន ក្នុង​តំបន់​ផ្លូវ ៦០ម៉ែត្រ និង​ជុំវិញ​តំបន់​នេះ ទីតាំង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹង​ស្ថិត​នៅ​កណ្តាល​នៃ​ទី​ប្រជុំជន​តែ​ម្តង និង​មាន​ចរាចរណ៍​ធ្វើ​ដំណើរ​ឆ្លង​កាត់​យ៉ាង​ខ្វាត់​ខ្វែង​ដោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ជុំវិញ​ទីនោះ​តាម​ច្រក​សំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ ៣៧១។

លោក​ក៏​បាន​បង្ហាញ​នូវ​ជំនឿ​ជាក់​យ៉ាង​ខ្លាំង​ថា៖ «មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះ​នឹង​ទទួល​បាន​អតិថិជន​ច្រើន​ដោយ​ស្វ័យ​ប្រវត្តិ​ដោយសារ​អំណោយ​ផល​ស្រាប់​ពី​ចំនួន​ប្រជាជន​ដ៏​លើសលប់​នៅ​ជុំវិញ​តំបន់​នេះ បូករួម​ជាមួយ​យុទ្ធសាស្រ្ត​ទីផ្សារ​ឆ្លាតវៃ ការ​ជ្រើសរើស​និង​រៀបចំ​ទីតាំង​ដៃ​គូ​ពាណិជ្ចកម្ម​ដ៏​ត្រឹម​ត្រូវ និង កិច្ច​សហការ​គ្នា​ដ៏​រឹងមាំ​រវាង​ផ្សារទំនើប ជីបម៉ុង ម៉ល ជាមួយ ជីប ម៉ុង លែន ក៏​ដូចជា​ពាណិជ្ជកម្ម​ដទៃ​ទៀត​ចំនួន ១៤ ទៀត​ក្នុង​សម្ព័ន​ជីប ម៉ុង​គ្រុប»។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ជាមួយ​បទ​ពិសោធន៍​ជោគជ័យ​ដ៏​សម្បើម​របស់ ជីប ម៉ុង គ្រុប កន្លង​មក យើង​ជឿ​ជាក់​ថា ក្រុមហ៊ុន ជីប ម៉ុងរីថែល នឹង​ក្លាយ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​រីថែល នា​ពេល​អនាគត​ដ៏​ខ្លី​ឆាប់ៗ​ខាង​មុខ​នេះ៕