នេះពិតជាកិត្តិយសដ៏ធំធេង ដែលនៅកម្ពុជាយើងមានរោងចក្រ ស៊ីម៉ងត៍គុណភាពខ្ពស់មួយដោយផ្ទាល់មានទីតាំងនៅក្នុងខេត្តកំពត គឺរោងចក្រ ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) ដែលបានទទួលពានរង្វាន់អន្តរជាតិ លើគុណភាព "TPM Excellent: Category A" លំដាប់លេខមួយពី Japan Institute of Plant Maintenance (JIPM) ដែលជាគ្រឹះស្ថានលើកកម្ពស់ផលិតផល និងឧបករណ៍សំណង់ដែលមានសុវត្ថិភាព ស្ថេរភាព គុណភាពខ្ពស់ តាមបច្ចេកវិទ្យាទំនើប ប្រចាំប្រទេសជប៉ុន។
ជាក់ស្តែង បើទោះបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារកូវីដ ១៩ តែសន្ទុះនៃការសាងសង់សំណង់នានានៅតែបន្តរីកដុះដាលមិនឈប់ឈរមិនថានៅទីក្រុងភ្នំពេញ ឬនៅតាមបណ្តាខេត្តនានាទេដែលក្នុងដំណើរការនេះមិនអាចខ្វះបានឡើយនូវតម្រូវការស៊ីម៉ងត៍ ដែលមានតម្លៃសមរម្យ និងធានាបាននូវគុណភាពយូរអង្វែងសមស្របនឹងស្ថានភាពសេដ្ឋកិច្ចប្រជាជនខ្មែរភាគច្រើន ដូចជា ស៊ីម៉ងត៍ ខេ ស៊ីមេន ដែលក្នុងនេះ រួមមាន ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) និង ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering)។
ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) និង ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering) គឺជាប្រភេទស៊ីម៉ងត៍ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេជាយូរឆ្នាំណាស់មកហើយ និងទទួលបានការសរសើរមិនដាច់ពីមាត់លើកគុណភាព ពិសេសពីសំណាក់អ្នកប្រើប្រាស់ផ្ទាល់ពេលបានប្រើរួមគ្នាទៅលើសំណង់គ្រប់ប្រភេទ។
មុខងារសំខាន់របស់ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) គឺប្រើប្រាស់ដើម្បីចាក់គ្រឹះសំណង់ ផ្សេងៗ រៀបជញ្ជាំង រៀបឥដ្ឋ និងការ៉ូ ដែលបច្ចេកទេសម៉ូលេគុលដ៏ទំនើបនៅក្នុងស៊ីម៉ងត៍នេះខាំជាប់គ្នាយ៉ាងខ្លាំងល្អ បង្កើតបានជាភាពរឹងមាំធ្វើឲ្យសំណង់គ្រប់ប្រភេទ មិនថាផ្ទះល្វែង ឬអគារធំៗ ធានាបាននូវគុណភាព និងភាពរឹងមាំជាប់យូរអង្វែងគ្រប់កាលៈទេសៈ តកូនតចៅ។
ចំណែកឯ ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering) គឺត្រូវបានប្រើប្រាស់សម្រាប់ការបូកជញ្ជាំង ឬ ផ្ទៃណាមួយដែលសាច់ស៊ីម៉ងត៍នឹងឆាប់ស្អិតខាំជាប់គ្នាបានយ៉ាងល្អ មិនមានការជ្រុះរប៉ាត់រប៉ាយធ្វើឲ្យផ្ទៃជញ្ជាំងរាបស្មើ រលោង ស្អាត ទាំងផ្ទៃខាងក្នុង និងខាងក្រៅផ្ទះ ឬ អគារ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន K-Cement ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជាដែលទទួលបានពានរង្វាន់ដល់អស្ចារ្យមួយនេះដែលបង្ហាញពីដំណើរការ និងសមិទ្ធផលដ៏ល្អឥតខ្ចោះមួយនេះ ដែលរួមបញ្ចូលជាមួយនឹងការគ្រប់គ្រងនូវដំណើរការផលិត និងថែរក្សាបរិស្ថានតាមស្តង់ដារលំដាប់ថ្នាក់ពិភពលោក ដើម្បីធានាបាននូវគុណភាពនូវរាល់ផលិតផលរបស់ SCG។
មិនតែប៉ុណ្ណោះ ស៊ីម៉ងត៍ ខេ ស៊ីមេន ជាស៊ីម៉ងត៍លំដាប់ថ្នាក់លេខ ១ ប្រចាំប្រទេសកម្ពុជា ដែលមានចំណុចពិសេស ៣ គឺ រឹងមាំ គង់វង្ស យូរអង្វែង និងជាជម្រើសទីមួយជានិច្ចសម្រាប់អ្នកសាងសង់ ៕