ក្រុមហ៊ុន Automotive Asia (Cambodia) Limited ដែលជាក្រុមហ៊ុននាំចូល និងទទួលសិទ្ធិលក់រថយន្តម៉ាក Audi នៅកម្ពុជាកាលពីថ្ងៃទី ២១ ខែសីហា បានសម្ពោធជាផ្លូវការរថយន្តស៊េរីថ្មី ២ ម៉ូដែលគឺ Audi A6 45 TFSI និង Audi A7 Sportback នៅអគារតាំងបង្ហាញរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ រថយន្តដ៏ទំនើបទាំង ២ ម៉ូដែលនេះបំពាក់ដោយបច្ចេកវិទ្យាទំនើប អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ និងបំពាក់ដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ ជាពិសេសវាមានកម្លាំងម៉ាស៊ីនខ្លាំង ហើយការរចនារូបរាងមានភាពទាក់ទាញដ៏ស្រស់ស្អាត និងពោរពេញដោយផាសុកភាព ដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តរថយន្តប្រណីត និងភាពទាន់សម័យ៕ រូបថត supplied