ទិវា ASEM DAY ស្តីពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ នៅពេលខាងមុខត្រូវបានប្រារព្ធធ្វើឡើងនៅឧទ្យានខាងមុខវត្តបទុមវតី រាជធានីភ្នំពេញកាលពីថ្ងៃទី ១០ ខែមីនា។ ប្រទេសចំនួន ២០ មកពីទ្វីបអាស៊ី និង ៣១ ប្រទេសមកពីទ្វីបអឺរ៉ុបនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ នៅក្នុងខែវិច្ឆិកាខាងមុខក្នុងគោលបំណងដើម្បីឈានដល់ដំណោះស្រាយពហុភាគីលើបញ្ហាជាច្រើនដែលសកលលោកកំពុងប្រឈម។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រារព្ធទិវានេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវប្រធានបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ជាប្រធានបទសម្រាប់កិច្ចប្រជុំកំពូលនេះដែលនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ៕ រូបថត ហេង ជីវ័ន