ថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២០ គឺជាថ្ងៃខួបគម្រប់ ១ ឆ្នាំរបស់ realme ដែលជាម៉ាកផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំង រចនាបទទាន់សម័យ និងការហ៊ានឆ្ពោះទៅមុខនៅក្នុងទីផ្សារកម្ពុជា។ ហើយក្នុងនាមជាម៉ាកបច្ចេកវិទ្យាដ៏ពេញនិយមដែលមានអាយុកាលវ័យក្មេងមួយដែលមានស្មារតី “ហ៊ានឆ្ពោះទៅមុខ” យកចិត្តទុកដាក់លើការធ្វើឱ្យប្រសើរឡើងផលិតផលផ្តល់ជូនអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មនេះនូវចម្លើយដ៏ពេញចិត្ត។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមអបអរសាទរខួប ១ ឆ្នាំនៃការចូលមកទីផ្សារកម្ពុជា realme ក៏មានប្រូម៉ូសិនពិសេសដើម្បីតបស្នងការស្រលាញ់ និងការគាំទ្រពីអ្នកប្រើប្រាស់ផងដែរ។
ចាប់តាំងពីត្រីមាសទី ៣ នៃឆ្នាំ ២០១៩ realme បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមម៉ាកស្មាតហ្វូនទូទាំងពិភពលោក និងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅក្នុងទីផ្សារចំនួន ៦១ នៅទូទាំងពិភពលោក។ ចាប់តាំងពីចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ realme បានអនុវត្តបេសកម្មដ៏សំខាន់មួយនៃការក្លាយខ្លួនជាអ្នកនាំមុខបច្ចេកវិទ្យាដែលពេញនិយមជាមួយឆន្ទៈត្រូវតែជោគជ័យរបស់ខ្លួន។ realme នាំមកនូវបច្ចេកវិទ្យាលំដាប់ Flagship បំពាក់លើទូរស័ព្ទរបស់ខ្លួនដែលមានតម្លៃសមរម្យទៅកាន់យុវវ័យ។ ដូច្នេះហើយ អ្នកប្រើប្រាស់កាន់តែច្រើនអាចទទួលយកបទពិសោធន៍កាន់តែប្រសើរ។ បច្ចេកវិទ្យាឈានមុខគេធ្វើឲ្យ realme បានក្លាយជាយីហោទូរស័ព្ទចល័ត កំពូលទី ៤ នៅកម្ពុជាយ៉ាងឆាប់រហ័ស។
ក្នុងនាមជា "អ្នកនាំមុខគេ" ខាងបច្ចេកវិទ្យា realme បាននាំមុខគេក្នុងការបញ្ចេញនូវបច្ចេកវិទ្យាថ្មីៗ និងមុខងារពិសេសៗដូចជា បច្ចេកវិទ្យាសាកថ្មលឿន 125w UltraDart មុខងារថតហ្វូងផ្កាយ និង កាមេរ៉ា 64MP ដំបូងបង្អស់ដែលស្ថិតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់វឌ្ឍនភាពរួមនៃឧស្សាហកម្មបច្ចេកវិទ្យា។ នៅក្នុងទីផ្សារប្រទេសកម្ពុជា realme បានបញ្ចេញស្មាតហ្វូនលំដាប់កំពូល 5G realme X50 Pro បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart និង realme C12 ដែលបំពាក់ដោយថាមពលថ្មធំ 6000mAh ដំបូងបង្អស់-ល-។
ស្របពេលជាមួយគ្នានេះដែរ realme ដែលជាអ្នកនាំមុខគេខាងបច្ចេកវិទ្យា តែងតែជម្នះរនាំងតម្លៃ និងបំបែកទម្លាប់នៃការកំណត់តម្លៃស្មាតហ្វូនដែលធ្វើឲ្យយុវវ័យដែលមានថវិកាស្តួចស្តើងអាចទទួលយកបទពិសោធន៍បច្ចេកវិទ្យាទំនើបជាមួយស្មាតហ្វូនស្ថិតក្នុងតម្លៃទាប។ បើនិយាយពីការសាកថ្ម realme បាននាំយកបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ដែលមាននៅលើស្មាតហ្វូនលំដាប់កំពូលមកបំពាក់នៅលើ realme 7 Pro ដែលមានតម្លៃក្នុងចន្លោះពី 300-400 ដុល្លារតែប៉ុណ្ណោះ។ បើនិយាយពីការថតរូប realme 7 ស៊េរី ធ្វើឲ្យគ្រាប់គ្នាកាន់តែចង់បានកាមេរ៉ា 64MP ៤ គ្រាប់របស់វា ។
ក្រៅពីនេះ realme បានប្រកាសនៅយុទ្ធសាស្ត្រផលិតផល “1+4+N” សម្រាប់ផលិតផល AIoT ecosystem ជាមួយស្មាតហ្វូនជាស្នូលសំខាន់ក្នុងការបើកទីផ្សារសម្រាប់ឆ្នាំដំបូងនៃផលិតផល AIoT ក្នុងប្រទេសកម្ពុជា ព្រមទាំងបានបង្កើតនូវភាពពេញនិយមសម្រាប់យុវវ័យ។
នាពេលបច្ចុប្បន្ននេះ realme បានប្តេជ្ញាចិត្តបង្កើតនូវ AIoT ecosystem ដែលមានភាពពេញលេញ។ វាបាននាំមកនូវផលិតផល AIoT ជាច្រើនដូចជានាឡិកាឆ្លាតវៃ និងឧបករណ៍សម្លេងឆ្លាតវៃ។ បន្តិចម្តងៗ realme នឹងផលិតផលិតផលឆ្លាតវៃជាមួយការរចនាកាន់តែស្រស់ស្អាតទាន់សម័យ និងមានមុខងារពិសេសៗ គ្រប់កម្រិតតម្លៃដែលធ្វើឲ្យជីវិតរបស់យុវវ័យកាន់តែស្រស់បំព្រង។ ទើបតែនៅក្នុងខែវិច្ឆិកា realme ត្រៀមនឹងនាំយកនូវនាឡិកាវៃឆ្លាតថ្មីដែលកាន់ថ្មបានយូរ Leap to Next Generation។
Realme ដែលមានអាយុកាលត្រឹម ១ ឆ្នាំកំពុងតែមានការលូតលាស់ម្តងបន្តិចៗនេះក៏ដោយសារតែស្មារតី “ហ៊ានឆ្ពោះទៅមុខ” ផលិតផល realme ដែលមានបច្ចេកវិទ្យាថ្មី និង ពេញនិយមនឹងបន្តបង្កើតឡើងកាន់តែច្រើន។ មិនយូរប៉ុន្មានផលិតផល realme នឹងក្លាយជាចំណែកមួយនៅក្នុងការរស់នៅប្រចាំថ្ងៃដែលមិនអាចខ្វះបានរបស់អ្នកប្រើប្រាស់នៅកម្ពុជា៕