លោក Robert Elliott ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភណ្ឌថ្នាក់មហាសេនាដែលជាការទទួលស្គាល់ស្នាដៃរបស់លោកលើការជួយអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដល់សាធារណជនក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ។ គ្រឿងឥស្សរិយយសមុនីសារាភណ្ឌ ថ្នាក់មហាសេនា គឺជាគ្រឿងឥស្សរិយយសប្រទានដោយព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យ និងប្រកាសនីយបត្រ។ នេះជាគ្រឿងឥស្សរិយយសខ្ពស់ជាងគេលំដាប់ទី ២ បន្ទាប់ពីគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ ហើយលោក Robert គឺជាបុគ្គលមួយរូបក្នុងចំណោមជនបរទេសតិចតួចបំផុតក្នុងវិស័យហិរញ្ញវត្ថុដែលទទួលបានគ្រឿងឥស្សរិយយសនេះ៕ រូបថត សហការី