The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វិចិត្រសាល អែហ្វ ធី សម្ពោធ​បើក​ស្នាក់ការ​កណ្ដាល​របស់​​ខ្លួន​ក្នុង​សហគមន៍​គម្រោង​ខុនដូ Urban Village

វិចិត្រសាល អែហ្វ ធី សម្ពោធ​បើក​ស្នាក់ការ​កណ្ដាល​របស់​​ខ្លួន​ក្នុង​សហគមន៍​គម្រោង​ខុនដូ Urban Village

ដោយ​មាន​ការសហការ​ជាមួយ​គម្រោង​ខុនដូ Urban Village និង​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh សាល​សិល្បៈ និង ស្ទូឌីយោ អែហ្វ ធី ( FT Gallery & Studio) ជា​ក្រុមហ៊ុន​ផលិត​ស្នាដៃ​សិល្បៈ​តាម​សាធារណៈ គំនូរ​តាម​ជញ្ជាំង និង​សិល្បៈ​គូររូប​បែប​សហ​សម័យ​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវ​បាន​សម្ពោធ​ដាក់​ដំណើរការ​ការិយាល័យ​កណ្ដាល​របស់ខ្លួន​នៅក្នុង​គម្រោង​ខុនដូ Urban Village កាលពី​ថ្ងៃ​សៅរ៍ ទី​ ២៣ ខែ មករា ឆ្នាំ​ ២០២១ ជាមួយ​ការដាក់​តាំង​បង្ហាញ​ស្នាដៃ​ជា​ក្រុម​របស់​សិល្បករ​អន្តរជាតិ​ល្បីឈ្មោះ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​។ ការតាំងពិព័រណ៍​នេះ​ត្រូវបាន​ហៅ​ឈ្មោះថា (​ដែនជម្រក អែហ្វ ធី​)​។ នៅក្នុង​ឳកាស​នោះ​ក៏មាន​វត្តមាន​ចូលរួម​ដ៏ខ្ពង់ខ្ពស់​ពី​លោកជំទាវ ភឿង ​សកុណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ផ្ដល់​កិត្តិយស​ក្នុង​ពិធី​កាត់​ខ្សែបូ​ផងដែរ​៕ រូបថត សហការី