The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វីង​ចូលរួម​ជាមួយ​អង្គការ​ស្នាម​ញញឹក​ម្ពុ​ជា​ផ្តល់​ការវះកាត់​ដល់​កុមារ​ដែលមាន​មាត់ឆែប

វីង​ចូលរួម​ជាមួយ​អង្គការ​ស្នាម​ញញឹក​ម្ពុ​ជា​ផ្តល់​ការវះកាត់​ដល់​កុមារ​ដែលមាន​មាត់ឆែប

អ្នកជំងឺ​ចំនួន​ ១០ ​នាក់​ដំបូង​ដែលមាន​បញ្ហា​មាត់​ឆែប​តាំងពី​កំណើត ដែល​បាន​ចុះឈ្មោះ​តាមរយៈ​វីង​ទទួល​ការវះកាត់​ដោយ​ឥតគិតថ្លៃ​នៅឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​កាលពី​ថ្ងៃទី​ ១៥ ខែ​មករា កន្លងទៅ​។ អ្នកជំងឺ​ដែលមាន​បញ្ហា​ក្រអូមមាត់​ឆែប និង​បញ្ហា​មាត់​ឆែប​ទទួលបាន​ការព្យាបាល​ឥតគិតថ្លៃ ក្រោម​គម្រោង​មួយ​ដែល​អនុវត្ត​ដោយ​ធនាគារ​ឯកទេស​វីង (​ខេមបូឌា) លីមីតធីត និង​អង្គការ​ស្នាមញញឹម​កម្ពុជា​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​កម្ពុជា​ដែល​មាន​បញ្ហា ពិការភាព​មុខមាត់​ទាំងចាស់ និង​ថ្មី​៕ រូបថត សហការី