The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វីង​ឧបត្ថម្ភ​កុមារ​ខ្វះខាត​ ខណៈពេល​ការសិក្សា​របស់​ពួកគេ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​កូវីដ​ ១៩

វីង​ឧបត្ថម្ភ​កុមារ​ខ្វះខាត​ ខណៈពេល​ការសិក្សា​របស់​ពួកគេ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​កូវីដ​ ១៩

ជា​ការបន្ត​នូវ​ស្មារតី​នៃ​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​លើក​ទី​១២​ឆ្នាំ​របស់​ខ្លួន ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត រួមទាំង​បុគ្គលិក​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើការ​បរិច្ចាគ​សម្ភារ​ផ្សេងៗ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​មជ្ឈមណ្ឌល​រក្សា​កុមារ ក្រុម​ជំនុំ​ដំណឹង​ល្អ​ពោរពេញ​កម្ពុជា (FGACCCC) នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។ កុមារ​ប្រមាណ ៦០ ​នាក់​ដែល​កំពុង​រស់ក្នុង​មជ្ឈមណ្ឌល​នៅ​ស្រុក​ច្បារមន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការគាំទ្រ​របស់​វីង​ដល់​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ដែល​បាន​ផ្តល់​ការអប់រំ អាហារ និង​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​។ កុមារ​ទាំងនោះ​ទទួល​បាន​កុំព្យូទ័រ​យួរដៃ​ចំនួន​ ១៧ ​គ្រឿង​សម្ភារ​កីឡា សម្ភារ​សិក្សា និង​មាន​ពិធី​ដាំ​កូនឈើ​រួមគ្នា​ផងដែរ​។ ចាប់ផ្តើម​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​នា​ឆ្នាំ​ ២០០៩ វីង​បាន​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ពលរដ្ឋ​សាជីវកម្ម​ល្អ ហើយ​ព្យាយាម​ធានា​ឲ្យ​បាន​ថា ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ទទួល​បាន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​ដ៏សម្បូរបែប​ប្រកប​ដោយ​ភាពងាយស្រួល ហើយ​ដើម្បី​អបអរសាទរ​ខួប ១២ ឆ្នាំ​របស់​ខ្លួន វីង កំពុង​បន្តសកម្មភាព​សប្បុរសធម៌​ជាច្រើន​ផ្សេងទៀត ដើម្បី​គាំទ្រ​ដល់​សហគមន៍​ដែល​ខ្វះខាត ដោយ​មាន​ការគាំទ្រ​ពី​និយោជក ដៃគូ​អាជីវកម្ម និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​ផង​ដែរ​៕ រូបថត សហការី