The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លំដាប់​ផ្កាយ​ ៥ ផ្តល់ជូន​នូវ​បទពិសោធ​ដ៏​សម្បូរបែប

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លំដាប់​ផ្កាយ​ ៥ ផ្តល់ជូន​នូវ​បទពិសោធ​ដ៏​សម្បូរបែប

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ Hyatt Regency ដែល​ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ ជាមួយ​រចនាប័ទ្ម​សម័យ​អាណានិគម​និយម​បារាំង​ស្ថិតនៅ​លើផ្លូវ​លេខ ១៧៨ បើកទ្វារ​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ផ្តោត​សំខាន់​ទៅលើ​ខ្សែចង្វាក់​សណ្ឋាគារ​ប្រណីត​នៅ​ភ្នំពេញ​។ លោក Herman Kemp អ្នកគ្រប់គ្រង​ទូទៅ​បាន​មាន​ប្រសាសន៍​ថា​៖ «​ចាប់តាំងពី​ឆ្នាំ ១៩០០ ធ្លាប់ជា​ផ្ទះ​លក្ខណៈ​គ្រួសារ​មួយ ហើយ​ធ្លាប់​បម្រើ​ជា​ហាង​កាហ្វេ​មួយ ផ្ទះ​ចាស់​ដ៏ស្រស់ស្អាត​នេះ​តែងតែ​ជា​កន្លែង​សម្រាប់​មនុស្ស​ជួបជុំគ្នា ហើយ​សណ្ឋាគារ ហៃយ៉ាត់ ធានា​ថា​ខ្លួន​នឹង​នៅតែ​បន្ត​ស្វាគមន៍​ភ្ញៀវ​គ្រប់រូប​។ ការច្របាច់​បញ្ចូល​គ្នា​នៃ​ស្ថាបត្យកម្ម​សម័យបុរាណ និង​ទំនើប លក្ខណៈ​អន្តរជាតិ​គួបផ្សំ​ជាមួយ​វប្បធម៌​ខ្មែរ​ធ្វើឱ្យ​អគារ​ដ៏ប្រណីត​មួយ​នេះ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ដ៏ទំនើប និង​ផ្តល់នូវ​បទពិសោធ​ដ៏អស្ចារ្យ ហើយ​យើង​បង្កើត​វា​ឡើង​ដើម្បី​ផ្តល់ជូន​នូវ​អ្វីដែល​ប្លែក​ជាមួយ​នឹង​គំនិត​ថ្មី​សម្រាប់​ទីផ្សារ​បច្ចុប្បន្ន​»​។ មាន​ទីតាំង​ស្ថិត​នៅ​ចំកណ្តាល​សង្កាត់​ពាណិជ្ជកម្ម និង​ក្បែរ​កន្លែង​វប្បធម៌​នៃ​ទីក្រុង​ភ្នំពេញ សណ្ឋាគារ​ផ្កាយ​ ៥ លំដាប់​អន្តរជាតិ ហៃយ៉ាត់ ក៏​មាន​ហាង​ធំៗ​ចំនួន​ ៤ ដែល​រចនា​ឡើង​យ៉ាង​អស្ចារ្យ ដើម្បី​ផ្តល់នូវ​បទពិសោធ​នៃ​ម្ហូបអាហារ​ដ៏ឈ្ងុយឆ្ងាញ់​។ ភោជនីយដ្ឋាន FiveFive Rooftop & Bar ដែល​ស្ថិតនៅ​ជាន់​ទី​ ១៤ មាន​លក្ខណៈ​ទំនើប​ដែល​អាច​គយគន់​ទេសភាព​ដ៏ស្រស់ត្រកាល​នៃ​ដង​ទន្លេ ខណៈ​ដែល Metropole Underground នឹង​ក្លាយជា​បារ៍​ដែល​ស្ថិតនៅ​ជាន់​ក្រោម​ដី​ដំបូង​គេ​នៅ​ទីក្រុង​ភ្នំពេញ​៕ រូបថត ហ៊ាន រង្សី