The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សណ្ឋាគារ Poulo Wai Hotel & Apartment បើក​ដំណើការ​ក្នុង​រាជធានី​ភ្នំពេញ

សណ្ឋាគារ Poulo Wai Hotel & Apartment បើក​ដំណើការ​ក្នុង​រាជធានី​ភ្នំពេញ

សណ្ឋាគារ និង​អាផាតមិន Poulo Wai Hotel & Apartment ដ៏ថ្មី​សន្លាង​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្រណីត​ និង​ល្អឥតខ្ចោះ​សម្រាប់​ការស្នាក់នៅ​លក្ខណៈ​លម្ហែ​កម្សាន្ត និង​សម្រាប់​អ្នកដំណើរ​លក្ខណៈ​អាជីវកម្ម​។ សណ្ឋាគារ​នេះ​មាន​ចំនួន​ ១៦៥ ​បន្ទប់ ដោយ​បន្ទប់​នីមួយៗ​ត្រូវ​បាន​រចនា​ឡើង​ប្រកបដោយ​ភាព​ប្រណីត (Deluxe) សម្រាប់​អតិថិជន​គ្រប់​កម្រិត និង​សម្រាប់​គ្រួសារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​តំបន់​ពាណិជ្ជកម្ម​ដ៏រស់រវើក​ និង​អមដោយ​ទេសភាព​ដ៏ស្រស់ត្រកាល​នៃ​ទន្លេចតុមុខ ហើយ​សណ្ឋាគារ​ដ៏ទំនើប​នេះ​មាន​ចម្ងាយ​ត្រឹមតែ​ ៤៥ ​នាទី​ប៉ុណ្ណោះ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ លើសពី​នេះ​ទៀត​សណ្ឋាគារ​ដ៏ទំនើប​នេះ​ក៏មាន​ស្កាយបារ៍ White Lounge Restaurant និង Bar នៅ​ជាន់​ទី​ ២២ ​ផងដែរ​៕ រូបថត ហេង ជីវ័ន និង សហការី

អាសយដ្ឋានៈ #៧១-៧៣, ផ្លូវ​១៧៤, ផ្សារ​ថ្មី ៣, រាជធានី​ភ្នំពេញ​, ទូរស័ព្ទ +៨៥៥ ៧៧ ៦៩៦ ៨៨៨ និង +៨៥៥ ២៣ ២១១ ៦៦៦, Email: enquiry@poulowaihotel.com / : www.poulowaihotel.com