សន្និបាតបញ្ញវន្តពិភពលោកលើកទី ៤ ដែលរៀបចំឡើងដោយ idp - អ្នកជំនាញថ្នាក់អន្តរជាតិផ្នែកអប់រំបានចាប់ផ្ដើមនារាត្រីថ្ងៃសៅរ៍កន្លងមកដោយមានការចូលរួមពីបណ្ដាប្រតិភូជាតិ និងអន្តរជាតិ។
លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាអ្នកបើកសន្និបាតជាផ្លូវការបានថ្លែងថា សន្និបាតនេះជាគំរូសម្រាប់អតីតនិស្សិតកម្ពុជាជួបជុំគ្នាជារៀងរាល់ឆ្នាំ និងផ្លាស់ប្ដូរបទពិសោធរបស់ពួកគេ។
សន្និបាតឆ្នាំនេះមាន ៣ ផ្នែកធំៗ៖ ពិព័រណ៍អប់រំ និងការងារ មុខរបរ ការអប់រំ និងជួបជុំផ្នែកពាណិជ្ជកម្ម និងពិធីលាងសាយភោជន៍។
សន្និបាតនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ និងបញ្ចប់នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨។
លោកឯកអគ្គរដ្ឋទូតអឺរ៉ុប George Edgar បានបញ្ជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះរបស់សិទ្ធិមនុស្សសំខាន់ណាស់សម្រាប់កាត់បន្ថយភាពក្រីក្រ និរន្តរភាពនៃការអភិវឌ្ឍ ការរីកចម្រើននៃសេដ្ឋកិច្ច សន្តិភាព និងធានានូវស្ថិរភាព និងសន្តិសុខយូរអង្វែង។