កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុន Idea Trade Limited និង ក្រុមហ៊ុន COMASIA Limited បានរៀបចំសន្និសីទសារព័ត៌មានស្តីអំពីការតាំងពិព័រណ៍ទំនិញធំជាងគេបង្អស់នៅអាស៊ីដែលប្រព្រឹត្តទៅនៅទីក្រុងហុងកុង។
តាំងពិព័រណ៍នេះគឺជាវេទិកាដ៏ល្អបំផុតសម្រាប់ដាក់បង្ហាញផលិតផលផលិតនៅអាស៊ីដែលផ្តល់ឱកាសឲ្យអ្នកទិញជាតិ និងអន្តរជាតិបានជួបគ្នាក្នុងការស្វែងរកប្រភពទំនិញដែលទើបនឹងចេញមុខថ្មីៗនៅលើទីផ្សារដែលមានភាពសម្បូរបែបទាន់សម័យ និងអាចរកចំណូលបានខ្ពស់។
អ្នកទិញជាង 49 000 នាក់ពីជុំវិញពិភពលោកត្រូវបានរំពឹងទុកថានឹងចូលរួមកម្មវិធីក្នុងឆ្នាំនេះដែលកាលពីឆ្នាំ ២០១៧ អ្នកទិញចូលរួមព្រឹត្តិការណ៍នេះមានចំនួន ៥០ ០០០ នាក់មកពីជាង ១៣០ ប្រទេស និងតំបន់ជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថាការតាំងពិព័រណ៍ទំនិញធំជាងគេបង្អស់នៅអាស៊ីនេះនឹងប្រព្រឹត្តទៅជា ២ ដំណាក់កាលគឺនៅចន្លោះថ្ងៃទី ២០-២៣ ខែតុលា និងទី ២៧-២៩ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះ។