The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ រៀបចំ​ពិធី​ជួបជុំ​នៅ​ហាង Hard Rock Cafe

សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ រៀបចំ​ពិធី​ជួបជុំ​នៅ​ហាង Hard Rock Cafe

កាលពី​ថ្ងៃទី​ ៩ ខែ​មករា​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ (AmCham) បានចាប់ផ្តើម​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​សង្គម​នៅឯ​ហាង Hard Rock Café ភ្នំពេញ​។ នៅក្នុង​ពិធី​ជួបជុំ​នោះ​មាន​អ្នកជំនួញ​មកពី​ផ្នែក​ផ្សេងៗ​ជាច្រើន ដូចជា​អចលនទ្រព្យ ច្បាប់ វេជ្ជសាស្ត្រ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា​ព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម​។ ព្រឹត្តិការណ៍​នេះ​វា​បាន​ក្លាយជា​វេទិកា​មួយ​សម្រាប់​ឲ្យ​អ្នកចូលរួម​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម​របស់​ពួកគេ ហើយ​ព្រឹត្តិការណ៍​នេះ​ក៏បាន​អនុញ្ញាត​ឱ្យ​ពួកគេ​ឆ្លុះបញ្ចាំង​ពី​ឆ្នាំ​កន្លងទៅ ហើយ​និង​ការចាប់ផ្តើម​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ឱកាស​បណ្តាញ​ថ្មី​ផងដែរ​៕ រូបថត​សហការី