ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់ខ្លួនឥតឈប់ឈរនៅទូទាំងពិភពលោក OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនឈានមុខគេមួយនៅក្នុងពិភពលោកក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះបានសម្ពោធទូរស័ព្ទ OPPO Reno Series ស៊េរីថ្មីរបស់ខ្លួនកាលពីថ្ងៃទី ៤ ខែមិថុនាក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន OPPO ប្រចាំកម្ពុជាបានបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីម៉ូដែល OPPO Reno 10X Hybrid Zoom ជាស្មាតហ្វូនដែលកំពុងល្បីល្បាញនៅអាស៊ី ចិន និងតំបន់អឺរ៉ុប និងបំពាក់ដោយបច្ចេកវិទ្យាទំនើបដូចជាបច្ចេកវិទ្យា 60X Digital Zoon ជាដើម។ ក្នុងនោះ OPPO Reno 10X Hybrid Zoom ក៏កំពុងធ្វើឲ្យអ្នកថតរូបអាជីពល្បីៗនៅលើពិភពលោកចាប់អារម្មណ៍លើម៉ូដែលនេះដែរ ដោយសារតែវាជាប្រភេទទូរស័ព្ទដែលអាចថតរូបដូច Camera 4K ក្នុងការថតរូបសន្លឹក និងរូបភាពវីដេអូ។ លើសពីនេះទៀត វាមានសេនស័រកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយដូចសេនស័រលើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាដើម +13MP ដែលជា Len កាមេរ៉ាប្រភេទ Telephoto+8MP សម្រាប់ជំនួយការថតរូបលក្ខណៈ Ultra-Wide Angle។ ចំណែក Len ប្រភេទ Periscope អាច Zoom បានដល់ទៅ ១០ ដងហើយក៏មានភ្ជាប់មុខងារ OIS ផងដែរ៕ រូបថត ហេង ជីវ័ន