កាលពីថ្ងៃទី២៨ ខែធ្នូកន្លងទៅនេះហាងអាហារ Fast Food របស់ Lotteria បានបើកសម្ពោធជាផ្លូវការនៅហាងទីពីររបស់ខ្លួននៅផ្សារទំនើបសូរិយា។ ក្នុងថ្ងៃសម្ពោធនោះដែរ មានការផ្តល់នូវកម្មវិធីពិសេសមួយថែមទៀត [ថ្ងៃរីករាយរបស់កុមារនៅ Lotteria] ដោយផ្តល់ឲ្យកុមាររបស់អង្គការផ្ទះបាយកុមារ ញ៉ាំអាហារនៅក្នុងហាង Lotteria ទទួលបាននូវអាវយឺត មួក និងការលេងកម្សាន្តនៅសួនកម្សាន្ត ឌ្រីមលែនឌ៍ដោយឥតគិតថ្លៃដល់កុមារចំនួន២០០សន្លឹក ដែលឧបត្ថម្ភដោយឌ្រីមលែនឌ៍តែម្តង និងសម្ភារសិក្សាផ្សេងៗទៀត៕ រូបថត ឈឹម ស្រីនាង