នៅក្នុងពិធីប្រារព្ធទិវាកុមារអន្តរជាតិសាកលវិទ្យាល័យន័រតុនបានរៀបចំពិធីចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ៣ ទីតាំងនៅក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកស្រី មិត្ត សុភាព អភិបាលរង ស្រុកក្រគរ លោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សជាច្រើនរូបទៀត នៅក្រោមប្រធានបទនៅក្នុងពិធីដ៏រីករាយនោះគឺ «អ្នកមិនឯកាទេ»។ ទីតាំងទាំង ៣ នោះរួមមានទី ១ អនុវិទ្យាល័យអន្លង់ត្នោតមានសិស្សពូកែ និងកុមារ ៣ ល្អចំនួន ១៣៨ នាក់ដែលតំណាងឲ្យសិស្សក្នុងសាលាទាំងអស់។ ទី ២ មណ្ឌលកុមារកំព្រាផ្ទះស្វែងរកក្ដីស្រមៃមានកុមារចំនួន ៦៣ នាក់ហើយទីតាំងទី ៣ សាលាបឋមសិក្សាជលសាស្ថិតលើបឹងទន្លេសាបដោយមានតំណាងសិស្សថ្នាក់ទីប្រាំមួយចំនួន ៣៨ នាក់។ នៅក្នុងពិធីដ៏រីករាយនោះក៏មានការលេងល្បែងកម្សាន្ត និងបង្ហាញអំពីការធ្វើអនាម័យខ្លួនប្រាណដល់សិស្សានុសិស្សយ៉ាងសប្បាយរីករាយផងដែរ៕ រូបថត សហការី